ព្រៃវែង៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងបានការសំរបសំរួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែងនៅម៉ោង ១៥ និង ០០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងអាវុធហត្ថស្រុកស្វាយអន្ទរ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ទិត្យ សុឡាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅភូមិ ស្វាយអន្ទរទី១ ឃុំ ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
ឃាត់ខ្លួនជនសង្ស័យបាន១នាក់ និងស្រាវជ្រាវចាប់ខ្លួនជាបន្តបន្ទាប់សរុបចំនួន ០៦នាក់ និងបានចាប់យកវត្ថុតាងម្សៅក្រាមពណ៌ស ៦៧កញ្ចប់, ទូរស័ព្ទចំនួន ០៨គ្រឿង, ម៉ូតូចំនួន ០៤គ្រឿង, ឧបករណ៍ជក់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី ។