ឧត្តរមានជ័យ ៖ កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ នៅមណ្ឌលប្រតិបត្តិការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ បានប្រជុំជួរមេបញ្ជាការ ស្តីពីការត្រួតពិនិត្យ ឆ្លងរបាយការណ៍ ការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថឆមាសទី១ ឆ្នាំ២០២០ និងផ្សព្វផ្សាយការងារត្រៀមលក្ខណ:ទទួលគណៈកម្មការត្រួតពិនិត្យភាពមិនប្រក្រតី នាយ នាយរង កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។