You are currently viewing ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ប្រគល់ថវិការមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថហត្ថដល់គ្រួសារសព!

ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត ប្រគល់ថវិការមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថហត្ថដល់គ្រួសារសព!

សៀមរាប៖ ព្រឹកថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប លោក ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការ កងរាជអាវុធហត្ថហត្ថខេត្តបានប្រគល់ថវិការមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់លោក មឿន ថន (ត្រូវជាបងប្រុសបង្កើត) របស់សពលោក នាយចំណង់ យ៉ង់ រ៉ា ជំនួយការ កងរាជអាវុធហត្ថស្រុកបាគង។
ក្នុងនោះដែក្នុងនាមជាមេបញ្ជាការខេត្តក៏សំដែងនៅការសោកស្តាយចំពោះការបាត់បង់នាយទាហាន ដែលមានស្នាដៃក្នុងការបំពេញភារកិច្ចការងារកន្លងមកនេះ និងបានពាំនាំនូវការផ្តាំផ្ញើសាសួរសុខទុកពីសំនាក់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនចំពោះក្រុមគ្រួសារសពផងដែរ។