តាកែវ៖ នៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តតាកែវ និង ដោយមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់។
និងបានដកហូតវត្ថុតាងម៉្សៅក្រាមសថ្លាចំនួន ២៣កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១, ទូរស័ព្ទចំនួន ០៤គ្រឿង, កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន ០១ និងសម្ភារៈខ្ចប់មួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុងតាង ត្រូវបានការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត។