You are currently viewing លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថមានជំងឺ និងសម្រាលកូន!

លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន អញ្ជើញចុះសាកសួរសុខទុក្ខ គ្រួសារអាវុធហត្ថមានជំងឺ និងសម្រាលកូន!

កណ្តាល៖ ថ្ងៃសៅរ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២០ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាល នាំយកថវិកា និងសម្ភារៈមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេ និងមានជំងឺ ចំនួន ០២គ្រួសារ ៖
១. គ្រួសារឆ្លងទន្លេ លោក រិន រដ្ឋា ជំនួយការមូលដ្ឋានស្រុកស្អាង ទទួលបានថវិកា ចំនួន ១.១០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិ ស្ទឹងជ្រៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
២. លោក អនុសេនីយ៍ឯក ប៉ុក តេង មេបញ្ជាការរងមូលដ្ឋានស្រុកគៀនស្វាយ មានជំងឺបាក់ឆ្អឹងជើង ទទួលបានថវិកា ២.៣៤០.០០០រៀល និងសម្ភារៈមួយចំនួនទៀត ស្ថិតនៅភូមិ ពោងៀវ ឃុំគគីធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្នុងឱកាសនោះដែរ ក្រុមគ្រួសារទាំងពីរ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ អោយមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕