កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានរៀបចំពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅឆមាស ទី២ ឆ្នាំ២០២០ និងពិធីប្រគល់លិខិតថ្លែងអំណរគុណ ជូនសប្បុរសជនដែលបានជួយឧបត្ថម្ភថវិការៀបចំ Video Conference ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ និងមានការចូលរួមពីសំណាក់ លោក លោកស្រី មេបញ្ជាការរង នាយនាយរងសេនាធិការដ្ឋាន ប្រធានមន្តីរស្តីទី នាយការិយាល័យ មេបញ្ជាការក្រុង-ស្រុក ប្រធានស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។