You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ០២នាក់

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីគ្រឿងញៀន និងឃាត់ខ្លួនជនសង្ស័យ ០២នាក់

ព្រៃវែង៖ ដោយមានការអនុញ្ញាតពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងបានការសម្របសម្រួលពី លោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង នៅវេលាម៉ោង ២១ និង ១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមន្ទីរយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពាមជ័រ ដឹកនាំដោយលោក អនុសេនីយ៍ត្រី ទិត្យ សុឡាយ ជំនួយការការិយាល័យបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីគ្រឿងញៀននៅភូមិជ្រៃឧត្តម ឃុំក្រាំងក្រយ៉ង ស្រុកពាមជ័រ ខេត្តព្រៃវែង ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និង ដកហូវវត្ថុតាងម្សៅក្រាមពណ៌ស ០៣កញ្ចប់ និង ទូរស័ព្ទចំនួន ០៣គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរួច ។