You are currently viewing វរសេនីយ៍ឯក ឃួន សំអុល អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធហត្ថ!

វរសេនីយ៍ឯក ឃួន សំអុល អញ្ជើញបើកវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធហត្ថ!

ព្រៃវែង៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញ ដល់នាយ នាយរងអាវុធហត្ថប្រចាំឆមាសទី១ ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ឃួន សំអុល មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង សមាសភាពចូលរួម លោកមេបញ្ជាការរង នាយរសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។