កែប៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០នេះ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកែប បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ គឹម សុភារៈ នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង លោកឧត្តមសេនីយ៍ត្រី ខេង ទីតូ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកែប និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរស្តីទី នាយការិយាល័យមេបញ្ជាការមូលដ្ឋានកនរុង ស្រុកព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តុជាច្រើនរូបទៀត។