ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅការិយាល័យហិរញ្ញវត្ថុ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានរៀបចំពិធីបើកប្រាក់គោលនយោបាយបញ្ចុះ និង បូជាសព ជូនដល់គ្រួសារសពនាយ នាយរង និងពលអាវុធហត្ថដែលពលី មរណៈចំនួន ២២នាក់ បើកលើកទី២ក្នុងឆ្នាំ២០២០ មកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី ខេត្ត ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារបើកប្រាក់គោលនយោបាយបញ្ចុះ និងបូជាសព កងរាជអាវុធហត្ថ និងដោយមានការចូលរួមពី ក្រុមការងារបើកប្រាក់គោលនយោបាយបញ្ចុះនិងបូជាសពរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ ពលអាវុធហត្ថ ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕