តាកែវ៖ នៅវេលាម៉ោង ១២ និង ៥០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន និងកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកសំរោង ដឹកនាំដោយលោក វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង និងដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងបានចុះបង្ក្រាបករណីជួញដូរ ចែកចាយ ឬរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យបាន ០១នាក់ឈ្មោះ ជឹម សុភក្ត្រ័ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្រីប្រសើរ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ និងបានដកហូតវត្ថុតាងម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១, ទូរស័ព្ទចំនួន ០២គ្រឿង, កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន០១ និងសម្ភារៈមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធី។