ស្វាយរៀង ៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន ០២នាក់ និងវត្ថុតាងពាក់ព័ន្ធ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ដែលកម្លាំងបង្ក្រាបបានកាលពីវេលាម៉ោង ១៤:៤០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀ។