You are currently viewing វរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

វរសេនីយ៍ទោ ឆេង វុទ្ធី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច!

ព្រះសីហនុ៖ នៅព្រឹកព្រឹកថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ក្រោមការដឹកនាំ លោក វរសេនីយ៍ទោ ឆេង វុទ្ធី នាយសេនាធិការ តំណាងឲ្យលោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ សមាសភាពអញ្ជើញចូលរួមមានលោកនាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរដ្ឋបាលសរុប មេបញ្ជាការ កងអនុសេនាធំប្រចាំការ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។