កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៨ និង០០នាទី ថ្ងៃទី០៦ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងពិធីបុណ្យ រុក្ខទិវា ៩កក្កដា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រពាំងអំពិល ឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោមប្រធានបទ មានព្រៃឈើ ជីវិត សុខសាន្ត
ដែលប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តម ឈួរ ចន្ទ័ឌឿន អភិបាល នៃគណអភិបាលខេត្តកំពង់ឆ្នាំង។ ក្នុងនោះផងដែរ កម្លាំងបានចូលរួមដាំដើមឈើ ដែលក្នុងពីធីនោះមានដើមឈើសរុបចំនួន ២២៥០ដើម។