កំពង់ស្ពឺ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកឧដុង្គ និងស្នាក់ការ៥៥១ ឃាត់ខ្លួនជនសង្ស័យឈ្មោះ សូ សារឹម ភេទប្រុសអាយុ ៤១ឆ្នាំ មុខរបរពេទ្យ មានទីលំនៅភូមិអង្គ្រង ឃុំព្រះស្រែ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទឆបោក តាមដីកាលេខ ៤២៦ របស់ចៅក្រមស៊ើបសួរ ទិត ដាលីន នៃសាលាដំបូងខេត្តកំពង់ស្ពឺ។
បច្ចុប្បន្នកម្លាំងជំនាញ បានបញ្ជូនជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ។