តាកែវ ៖ ព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តតាកែវ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ឡុង ណាលីន នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានក្រុមទី២ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិង លោក ឧត្តមសេនីយ៍ ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង លោកនាយរងសេនាធិការ លោកប្រធានមន្ទីរស្តីទី នាយការិយាល័យមេបញ្ជាការមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការ គោលដៅព្រមទាំងនាយ នាយរងអាវុធហត្ថខេត្ត ដែលមានឈ្មោះមិនប្រក្រតីផងដែរ។