ឧត្តរមានជ័យ៖ ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានជួបសំណេះសំណាល និងទទួលអំណោយពី លោក លី ហុង និងភរិយា ដែលបានចូលរួមឧបត្ថម្ភម៉ាស៊ីនថតចម្លង ចំនួន ៣គ្រឿង ស ខ្មៅ ១គ្រឿង ពណ៌ ២គ្រឿង ដើម្បីជួយសំរួលដល់ការងាររដ្ឋបាល នៅក្នុងបញ្ជាការរដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យ ។