នៅវេលាម៉ោង ១៤ និង ៥១នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិទី១៥ សង្កាត់កពង់ចាមក្រុងកំពងចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដឹកនាំបញ្ជាដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទី កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាទុក ជួញដូរ ឬប្រើប្រាស់គ្រឿងញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ និងបានដកវត្ថុតាង ម្សៅក្រាមសថ្លាចំនួន ១២កញ្ចប់, ទូរស័ព្ទចំនួន ០៥ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និង វត្ថុតាងជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងតាមនីតិវិធី។