កំពង់ចាម៖ នៅវេលាម៉ោង ១២ និង ០៥នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោក វរសេនីយ៍ត្រី ឆាយ រ៉ង ប្រធានមន្ទីរយុត្តិធម៌ស្តីទី កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីរក្សាកទុក ជួញដូរ ឬប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ជំនាញកងរាជអាវុធហត្ថខេត្តកំពុងចាត់ការតាមនីតិវិធី។