សៀមរាបៈ វេលាម៉ោង ១៤ និង៣០នាទី ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប អគ្គកុងស៊ុលកូរ៉េ ប្រចាំខេត្តសៀមរាប បានអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយឯកឧត្តម ឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
ក្នុងគោលបំណងស្នើសំុការផ្តល់កិច្ចសហប្រតិបត្តិ ពីកងរាជអាវុធហត្ថ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋកូរ៉េ ដែលរស់នៅខេត្តសៀមរាប និងភ្ញៀវទេសចរណ៏កូរ៉េ ដែលមកទស្សនៈកិច្ចខេត្តសៀមរាប។