You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តឧត្តរមានជ័យ បានប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តឧត្តរមានជ័យ បានប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក

ឧត្តរមានជ័យ៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តឧត្តរមានជ័យ បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ចាន់ សារ៉េត នាយករងទីចាត់ការបុគ្គលិក និងជាអនុប្រធានក្រុមទី១ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ពិធីនេះប្រព្រិត្តទៅនៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្ត ដែលពាក់ព័ន្ធ។