កំពង់ស្ពឺ៖ លោក ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញបិទវគ្គបំប៉នជំនាញអាវុធហត្ថ លើកទី១ ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបទៀត ពិធីនេះប្រព្រិត្តទៅនារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។