You are currently viewing ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាសទី១

ឧត្តមសេនីយ៍ត្រី បោន ប៊ិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ប្រចាំត្រីមាសទី១

បន្ទាយមានជ័យ៖ លោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី-ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ និង ពិធីបំពាក់ឋានន្តរស័ក្តិជូនដល់យោធិន នៃកងរាជអាវុធហត្ថខេត្ត ព្រមទាំងប្រគល់ប័ណ្ណសរសើរ និងលិខិតសរសើររបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ប្រគល់ជូនដល់នាយ នាយរងដែលមានស្នាដៃល្អផងដែរ។ពិធីនេះប្រារព្ធធ្វើឡើងនៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ និងជំនួយការ មេបញ្ជាការ មេបញ្ជាការរងក្រុង-ស្រុក ប្រធាន អនុប្រធានស្នាក់ការសន្តិសុខ មេបញ្ជាការ មេបញ្ជាការរងកងអនុសេនាធំជាច្រើនរូបផងដែរ៕