កំពង់ឆ្នាំង៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានអញ្ជើញជាគណៈអធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំឆមាសទី១ ទិសដៅឆមាសទី២ ឆ្នាំ២០២០ និងបំពាក់ឋានន្តរស័ក្តិជូនធោធិននៃកងរាជអាវុធហត្ថខេត្ត។ ពិធីនេះមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការតាមបណ្តាក្រុង ស្រុក ស្នាក់ការសន្តិសុខ និងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបទៀត។