សៀមរាប៖ នៅបញ្ជាការដ្ឋាន កងរាជអាវុធខេត្តសៀមរាប បានរៀបចំពិធីប្រជុំត្រួតពិនិត្យជំនាញការងារបុគ្គលិក កងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ម៉ៅ សុខា នាយករងទីចាត់ការបុគ្គលិកអគ្គ និងជាអនុប្រធានក្រុមទី១ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ និងលោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ឧត្ដមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត។ ពិធីនេះប្រព្រិត្តទៅនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពីសំណាក់ មេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង-ស្រុក និងនាយទាហាន នាយទាហានរងអាវុធហត្ថខេត្ត ដែលពាក់ព័ន្ធ។