ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមប្រជុំត្រួតពិនិត្យ កែសម្រួលរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គបញ្ជាការដ្នាននៃកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះអគ្គបញ្ជាការដ្នាននៃកងយោធពលខេមរភូមិន្ទ។