កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយ ព្រឹកថ្ងៃអង្គា ទី២៣ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ និង បំពាក់ឋានន្តរសក្តិ ជូននាយទាហាន នាយទាហារងនៃកងរាជអាវុធហត្ថ ដោយមានការអញ្ជេីញចូលរួមពីសំណាក់លោកនាយរងសេនាធិការ ស្នងការ ស្នងការរង នាយកមជ្ឈមណ្ឌលហ្វឹកហ្វឺន នាយការិយាល័យ ព្រមទាំងនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។