ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ទោ វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជា នាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពង្រឹងការងារជំនាញហិរញ្ញវត្ថុទូទាំងរាជធានី-ខេត្ត និងបើកប្រាក់បៀវត្សរ៍-ចំណាយផ្សេងៗ ប្រចាំខែមិថុនា ទិសដៅការងារខែកក្កដា ឆ្នាំ២០២០។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅការិយាល័យហិរញ្ញវត្ថុ អគារសេនាធិការដ្ឋានជាន់ទី២ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់នាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធ។