ភ្នំពេញ៖ ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំងកងរាជអាវុធហត្ថ ដំណាង លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលបង្កើតក្រុមប្រឹក្សាប្រឡងប្រណាំង និងការងារប្រឡងប្រណាំងក្នុងកងរាជអាវុធហត្ថ។