You are currently viewing ការងារបង្ការ បង្រ្កាប និងសង្គ្រោៈត្រូវបានលើកយកមកដោៈស្រាយទាំងភាពខ្លាំងនិងខ្សោយក្នុងកិច្ចប្រជុំត្រួតពិនិត្យអនុវត្តតួរនាទីភារកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

ការងារបង្ការ បង្រ្កាប និងសង្គ្រោៈត្រូវបានលើកយកមកដោៈស្រាយទាំងភាពខ្លាំងនិងខ្សោយក្នុងកិច្ចប្រជុំត្រួតពិនិត្យអនុវត្តតួរនាទីភារកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ

កំពង់ស្ពឺៈ ព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបានបើកកិច្ចប្រជុំ ដែលប្រព្រឹត្ត ក្រោមអធិបតីភាព របស់លោក ឧត្តសេនីយ៏ត្រី ជូ សារុន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដែលមានការចូលរួមពីសំណាក់ លោកមេបញ្ជាការ ក្រុង ស្រុក ស្នាក់ការសន្តិសុខ មន្ទីរជំនាញចំណុៈទាំងអស់ ។
ប្រធានបទស្តីពី ការដឹកនាំរបស់អង្គភាពមូលដ្ឋាន នានាដែលជួបផលលំបាកក្នុងការដឹកនាំជារួមផ្នែកលើ ការងារ បង្ការ បង្ក្រាប និង សង្រ្គោៈ ការពារសន្តិសុខសុវត្តិភាពសង្គម ការងារបង្រ្កាបបទល្មើស និងចូលរួមសហការឲ្យបានល្អជាមួយសមត្ថកិច្ចតាមមូលដ្ឋាន ។ឆ្លងតាមការលើកឡើងរបស់អង្គភាពពាក់ពន្ធ័ត្រូវបានសង្កេតឃើញថាឆមាសទី ១នេៈកងរាជអាវុធហត្ថខេត្តទទួលបានជោគជយ័ចំណុចជាច្រើន កាត់បន្ថយរាល់បទល្មើសនានា សហការបង្ក្រាប សហការពង្រឹងការអនុវត្តច្បាប់តាមមូលដ្ឋាន ចូលរួមជាប្រចាំការងារមនុស្សធម៏ជួយប្រជាពលរដ្ឋដែលជួបការលំបាកទីទាល់ក្រ បន្តពីភារកិច្ចជាកងកម្លាំង ។ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានមានប្រសាសន៏នៅចំណុចសំខាន់ៗដល់នាយទាហាន នាយទាហានរង ថា បើទោៈបី អង្គភាពនានាពិតជាបានដឹកនាំប្រកបឆន្ទៈការពារ សន្តិសុខ ការពារសណ្តាប់ធ្នាប់ សុវត្តិភាពជូនប្រជាពលរដ្ឋមែន តែក៏នៅមានការខ្វៈចន្លោៈដែលទាមទាឲ្យយើងអនុវត្តបន្ថែមក្នុងនោៈ ត្រូវបន្តរឹតបន្តឹងការងារសណ្តាប់ធ្នាប់ សុវត្តភាពជូនពលរដ្ឋ ត្រូវបន្តសកម្មភាពមនុស្សធម៏ជាប្រចាំ កសាងទំនុកចិត្តដល់ពលរដ្ឋ រក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យល្អជាប្រចាំ ។
មេបញ្ជាការបានបន្តថា ចំពោៈមន្ទីរជំនាញទាំងអស់ត្រូវឆ្លើយតបឲ្យទាន់ពេលវេលានៅពេលមានបទល្មើសកើតឡើងនៅតាមមូលដ្ឋាន សហការពេលចេញប្រឹត្តិការ ជៀសវាងការស្ពឹកស្រពន់ដែលបណ្តាលឲ្យបាត់បង់ទំនុកចិត្តពីពលរដ្ឋ ។ ត្រូវធ្វើគំរូក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់កុំឲ្យមហាជននានាមិនសប្បាយចិត្តក្នុងពេលយើងអនុវត្ត ។ មេអង្គភាពនិមួយៗបន្តយកចិត្តទុកដាក់ដល់កងកម្លាំងក្នុងអង្គភាព ទាំងការហូបចុក សម្លៀកបំពាក់ ការរស់នៅ ការព្យាបាល និងថែទាំសុខភាពដល់កងកម្លាំងក្រោមឪវាទជាប្រចាំ ហើយបំផុសស្មារតីក្នុងចលនាប្រឡងប្រណាំងអង្គភាពនិមួយៗត្រូវកែលម្អហេដ្ឋារចនាសម្ព័ន្ធ ក្នុងអង្គភាពរបស់ខ្លួនគ្រប់គ្រងឲ្យបានប្រសើរជារៀងរាល់ឆ្នាំ ៕
71

72

73

74