កំពង់ឆ្នាំង៖ ដោយមានការ ចង្អុលបង្ហាញដោយផ្ទាល់ពីលោក ឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំ នៅវេលាម៉ោង ១៥ និង ៣៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថខេត្ត និង កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោក វរសេនីយ៍ត្រី យ៉ាង លឿន នាយការិយាល័យប្រឆាំងការជួញដូរគ្រឿងញៀន សហការពន្លាតដែនដីសមត្ថកិច្ចជាមួយកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដោយមានការសម្របសម្រួលពីលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ បានធ្វើការចុះបង្ក្រាបករណីចែកចាយ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។