ព្រះសីហនុ៖ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ ព្រឹកថៃ្ងទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរង តំណាងលោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្កិ ជូនយោធិននៃកងរាជអាវុធហត្ថ ដោយមានការចូលរួមពីសំណាក់ប្រតិភូអមដំណើរ និងលោក មេបញ្ជាការ មេបញ្ជាការរង នាយ នាយរងអាវុធហត្ថខេត្តព្រះសីហនុជាច្រើនរូបផងដែរ។