មណ្ឌលគិរី៖ នៅព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ត្រី ហែម បូណារ៉ែល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត អញ្ជើញចូលរួមបុណ្យសព ឯកឧត្តម សេង សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគិរី អតីតជាមេបញ្ជការរង កងរាជអាវុធហត្ថខេត្ត ក្នុងនោះផងដែរលោកឧត្តមសេនីយ៍ នាំយកថវិកាចំនួន ៤ លានរៀល និងថវិកាលោក នាយឧត្តមសេនីយ៍ សៅ សុខា ចំនួន ៥ លានរៀល បន្ថែមទៀត ប្រគល់ជូនក្រុមគ្រួសារសពផងដែរ។