You are currently viewing ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១!

ភ្នំពេញ៖ នារសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំកម្លាំងក្រោមឱវាទ អញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធសពលោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៤និង៣០នាទីរសៀលក្នុងជន្មាយុ៧០ឆ្នាំ ពិធីបុណ្យសពបានប្រារព្ធ នៅគេហដ្ឋាននៃគ្រួសារសព ស្ថិតក្នុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលបច្ច័យចំនួន ១លានរៀល ភេសជ្ជៈ០៨កេះ អង្ករ២បាវ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពយ៉ាងក្រៀមក្រំបំផុត៕