កណ្តាលៈ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦ នៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល មានកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាស១ និងលើកទិដៅបន្តឆមាស២ ឆ្នាំ២០១៦ ដែលប្រព្រឹត្ត ក្រោមអធិបតីភាព របស់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ
កងរាជអាវុធហត្ថខេត្តកណ្តាល និងមានការចូលរួមក្នុងពិធីពីសំណាក់ លោកមេបញ្ជាការរង លោកប្រធានមន្ទីរ លោកនាយរងសេនាធិការ លោកអនុប្រធានមន្ទីរ លោកនាយការិយាល័យ និងមេបញ្ជាការ ក្រុង ស្រុក ទាំង១១។
ក្នុងពិធីនោះដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនលិខិតសរសើរ ដល់មន្ទីយុត្តធម៌ និងទឹកប្រាក់៥០ម៉ឺនរៀល ក្នុងការបង្ក្រាបគ្រឿងញៀន ក្នុងនោះមានស្រុកស្អាង ស្រុកខ្សាច់កណ្តាល និងក្រុងតាខ្មៅ។