ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារចំណុះមន្ទីរភស្តុភារកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី គឹម សំអុល មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខលោក នាយចំណង់ សៅរ៍ វណ្ណដា ជំនួយការការិយាល័យប្រេងឥន្ទន: ដែលមានជំងឺទើបចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មកសម្រាកព្យាបាលបន្តនៅផ្ទះ។
ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារបាននាំយកថវិការបស់លោកឧត្តមសេនីយ៍ឯក មេបញ្ជាការ ព្រមទាំងថវិកា ពីនាយ នាយរង ចំណុះមន្ទីរភស្តុភារ សរុបចំនួន ១.៦០០.០០០រៀល ភេសជ្ជ: ៤កេស និងផ្លែឈើ ០១កន្ត្រក ជាការចែករំលែកសម្រាលបន្ទុកក្នុងការសម្រាកព្យាបាល៕