ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយតាមបណ្តា កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមួយចំនួន ឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ០៥ ករណីផ្សេងគ្នា ពាក់ព័ន្ធករណីជួញដូរ រក្សាទុកឬប្រើប្រាស់ដោយខុសច្បាបនូវសារធាតុញៀន និងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕