ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០នេះ លោក វរសេនីយ៍ឯក នន់ វណ្ណា មេបញ្ជាការ កងអនុសេនាធំចល័តលេខ២៦ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសាកសួរសុខទុក្ខលោក អនុសេនិយត្រី ចាន់ ហេង ជំនួយការកងអនុសេនាធំចល័តលេខ២៦ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យសម្តេចឪ ក្នុងឱកាសចុះសាកសួរសុខទុក្ខនេះផងដែរ លោក វសេនីយ៍មេបញ្ជការ បាននាំយកថវិកាចំនួន ១.៤៦០.០០០ រៀលប្រគល់ជូនផងដែរ។