You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់សហការបង្ក្រាបបទល្មើសនេសាទ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់សហការបង្ក្រាបបទល្មើសនេសាទ

ពោធិ៍សាត់៖ នៅវេលាម៉ោង ៩ និង ៣០នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកណ្តៀង សហការជាមួយកម្លាំងចម្រុះដឹកនាំដោយលោក គី គឹមណូ អភិបាលរងស្រុកកណ្តៀង ចុះបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិកោះក្អែក ឃុំរាំងទិល ស្រុកកណ្តៀង ដោយបានរុះរើក្បាលបរ ១គ្រឿង, អ៊ុយ ៨មាត់, សាច់ស្រឡាញ និងរបាំងស្បៃមុង ៥ខ្សែ ប្រវែង១២៦០ម៉ែត្រ, បង្គោលចំរ៉ឹង ៩៧០ដើម និងព្រលែងកូនត្រីចម្រុះ ២៥គីឡូក្រាម(ម្ចាស់គេចខ្លួន) ចំណែកវត្ថុតាងខាងលើកាប់បំផ្លាញចោលនៅហ្នឹងកន្លែង។