ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក នាយឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ លោក វរសេនីយ៍ទោ កាន់ ចាន់ដារ៉ា មេបញ្ជាការរង កងវរសេនាតូចយានយន្តកិត្តិយស តំណាងលោក វរសេនីយ៍ឯក យ៉ែម ច័ន្ទឌី មេបញ្ជាការ កងវរសេនាតូចយានយន្តកិត្តិយស កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះសាកសួរសុខទុក្ខ លោក អនុសេនីយ៍ត្រី លន់ ចាន់ថន មុខងារនាយក្រុមទី១ ដែលត្រូវពស់ចឹក ស្ថិតនៅភូមិខ្ចៅ ឃុំបឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងពេលសាសួរសុខទុក្ខនោះផងដែរ លោកវរសេនីយ៍ បាននាំថវិកាចំនួន ២.៤៥០.០០០រៀល ប្រគល់ជូនផងដែរ។