ប៉ៃលិន៖ ព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំត្រួតពិនិត្យការងារជំនាញបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ ម៉ៅ សុខា នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារទី១ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមទី១ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការចូលរួមពីលោកឧត្ដមសេនីយ៍ វរសេនីយ៍ ក្រុមការងារអគ្គបញ្ជាការ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ផងដែរ ។