បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិត្តិយស សូមជម្រាបដំណឹងដល់បងប្អូន ស្តីពីការផ្អាកចរាចរណ៍ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ

ភ្នំពេញៈ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស មានកិត្តិយស សូមជម្រាបដំណឹងដល់បងប្អូន ប្រជាពលរដ្ឋដែលមានលំនៅដ្ឋាន នៅជិតបរិវេណ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយបានជ្រាបថា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានប្រារព្វពិធីសម្ពោធអគារសេនាធិការដ្ឋាន និងសម្មិទ្ធផលនានា របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាអធិបតីភាព ក្នុងពិធីសម្ពោធនេះផងដែរ។ អាស្រ័យហេតុនេះ នៅតាមដងផ្លូវនៅជិត បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានផ្អាកចរាចរណ៍មួយព្រឹក ចាប់ពីវេលាម៉ោង ០៥ និង០០នាទី ព្រឹក រហូតដល់ម៉ោង ១២ និង ០០នាទីថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ តទៅ។ ដងផ្លូវដែលត្រូវផ្អាកចរាចរណ៍រួមមាន៖ នៅតាមបណ្តោយផ្លូវសម្តេចប៉ែននួត ចាប់ពីស្តុបសណ្ឋាគារផ្លាស្សា ដល់ស្តុបធនាគារ ABA ទួលគោក និងតាមផ្លូវខាងក្រោយបញ្ជាការដ្ឋាន។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាដំណឹង និងយោគយល់ដោយក្តីអនុគ្រោះ។