You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ

កណ្តាល៖ថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០​នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកណ្តាល បានរៀបចំពិធី បំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ ខេត្តកណ្តាល។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល និងបានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក កងវរអន្តរាគមន៍ ព្រមទាំង នាយទាហាន នាយទាហានរង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ជាច្រើនរូបទៀត។