ព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថ ខែមិថុនា ទិសដៅខែកក្តដា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ។
សមាសភាពអញ្ជើញចូលរួម លោកមេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរស្តីទី នាយការិយាល័យ នាយរដ្ឋបាលសរុប លោកមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ស្នាក់ការសន្តិសុខ មេបញ្ជាការ កងអនុសេនាធំប្រចាំការ ព្រមទាំងនាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រេីនរូបទៀត។