You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យការងារជំនាញបុគ្គលិក

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានប្រជុំត្រួតពិនិត្យការងារជំនាញបុគ្គលិក

ព្រៃវែង ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែ មិថុនា ឆ្នាំ២០២០ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រៃវែង បានរៀបចំពិធីប្រជុំត្រួតពិនិត្យការងារជំនាញបុគ្គលិកកងរាជអាវុធហត្ថ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ទោ គួច ថារី នាយករងទីចាត់ការបុគ្គលិក និងជាប្រធានក្រុមការងារទី២ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ត្រី ងួន វ៉ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង ប្រធានក្រុមទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការចូលរួមពីលោកឧត្ដមសេនីយ៍ វរសេនីយ៍ ក្រុមការងារអគ្គបញ្ជាការ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការរងខេត្ត នាយរងសេនាធិការ ប្រធានមន្ទីរ អនុមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង-ស្រុក ផងដែរ ។