រតនគិរី៖ នៅថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដឹកនាំដោយ លោក វរសេនីយ៍ត្រី ប៉ែន រតនា ប្រធានស្នាក់ការសន្តិសុខ ៧៨២ សហការជាមួយ កំលំាងបរិស្ថានស្រុក កម្លាំងអធិការនគរបាលស្រុក និងស្នងការនគរបាលសេដ្ឋកិច្ចខេត្ត ដឹកនាំដោយ លោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី បានធ្វើចុះស្រាវជ្រាវរុករកទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកអូរយ៉ាដាវ។ ជាក់ស្ដែងនៅពេលដែលក្រុមការងារធ្វើការចុះស្រាវជ្រាវរុករក ក៏បានប្រទះឃើញឈើចំនួន ៣០ដុំ (ពុំទាន់ធ្វើការវាស់វែង) ម៉ូតូកែច្នៃ ចំនួន ០១គ្រឿង និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០១នាក់ នៅត្រង់ចំណុចនិយាមកា (៧៣៥១៩ ១៥៤៧២) ស្ថិតនៅភូមិសាស្ត្រ ភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។
បច្ចុប្បន្នវត្ថុតាង បានធ្វើការប្រគល់ជូនទៅអោយជំនាញរដ្ឋបាលព្រៃឈើ។