You are currently viewing កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់

កម្លាំងអាវុធហត្ថខេត្តព្រៃវែង បង្ក្រាបករណីគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យ ០៤នាក់

ព្រៃវែង៖ បន្ទាប់ពីទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង និងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅវេលាម៉ោង ១៧ និង ០០នាទី ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២០២ កម្លាំងអាវុធហត្ថខេត្តព្រៃវែងសហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស៊ីធរកណ្តាល ដឹកនាំដោយលោក វរសេនីយ៍ត្រី ពេជ្រ ជឿន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកស៊ីធរកណ្ដាល បានចុះបង្រ្កាបករណីគ្រឿងញៀន នៅចំណុចភូមិខ្នារ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដោយបានឃាត់ខ្លូនជនសង្ស័យបានចំនួន ០៤ នាក់ នឹងដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថបានកសាងសំណុំរឿងតាមនីតិវិធី។