You are currently viewing ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី កង សៅគុណ អញ្ជើញបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ

ព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅបញ្ចាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០២០ ដល់នាយ-នាយរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ចាការ កងរាជអាវុធហត្ថខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ នាយការិយាល័យ លោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងសិក្ខាកាមជាច្រើនរូបផងដែរ៕