ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែមិថុនា ឆ្នាំ២០២០ នៅវិទ្យាស្ថានកងរាជអាវុធ
ហត្ថ(កំបូល) លោក ឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់ឋានន្តរសក្តិជូននាយអាវុធហត្ថនៃវិទ្យាស្ថានកងរាជអាវុធហត្ថ(កំបូល)ដោយមានការចូលរួមពីសំណាក់លោក នាយក
រង ប្រធានមន្ទីរ នាយករិយាល័យ យោធាចារ្យ និង មន្ត្រីក្រោមឱវាទជាច្រើនរូបទៀតផងដែរ។