ភ្នំពេញៈ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាធ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២០។ ក្រោមអធិបតីភាព លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពី លោក មេបញ្ជាការរង នាយ នាយរងសេនាធិការ ស្នងការ នាយការិយាល័យជំនាញ ព្រមទាំងលោកមេបញ្ជាការកងរាជអាវុធហត្ថតាមបណ្តារាជធានី-ខេត្ត (ដោយភ្ជាប់រូបភាពជាមួយ Video Conterence ) ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត៕